រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំចុះសិក្សាលទ្ធភាពក្នុងការអនុវត្តកម្មវិធីប្រព័ន្ធសិក្សាពីចម្ងាយ(Distance Learning System) ជូនមន្រ្តីទទួលបន្ទុកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរ អង្គភាពខេត្ត

  • 133
  • ដោយ Admin

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានអញ្ជើញជួបក្រុមការងារវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការចុះមកសិក្សាលទ្ធភាពក្នុងការអនុវត្តកម្មវិធីប្រព័ន្ធសិក្សាពីចម្ងាយ(Distance Leaning System) ជូនដល់មន្ត្រីទទួលបន្ទុកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅមន្ទីរព័ត៌មានខេត្តកោះកុង ក្នុងគោលបំណងស្រាវជ្រាវ និងការអភិវឌ្ឍកម្មវិធីបែបវិទ្យាសាស្ត្រសម្រាប់ជាមូលដ្ឋានរៀបចំវិធីបណ្តុះបណ្តាល គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្តភាពមន្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងបរិការណ៍នៃការរងផលប៉ះពាល់នៃមេរោគកូវីដ ១៩ (Covid-19) នាពេលបច្ចុប្បន្ន ក៏ដូចជាត្រៀមខ្លួនក្នុងករណីអាចនឹងរងផលប៉ះពាល់នានាសម្រាប់ពេលអនាគត់។ ការសិក្សាលទ្ធភាពក្នុងការអនុវត្តកម្មវិធីប្រព័ន្ធសិក្សាពីចម្ងាយ(Distance Leaning System) ជូនមន្ត្រីគ្រប់គ្រងហិញ្ញវត្ថុសាធារណៈរាជធានី ខេត្តនេះ គឺក្នុងគោលបំណងបន្តពង្រឹងការអភិវឌ្ឍសមមត្តភាពមន្ត្រីរាជការតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងដើម្បីត្រៀមខ្លួនក្នុងការអនុវត្តការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដទៃទៀតនាពេលអនាគត ជាពិសេសសម្រាប់គាំទ្រផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍសមត្តភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថសាធារណៈដំណាក់កាលទី៤(២០២១-២០២៥)។

អត្ថបទទាក់ទង