រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយ រួមជាមួយលោក ជឹម នីន មន្ត្រីជួរក្រោយទទួលបន្ទុកការងារទេសចរ នៃការិយាល័យច្រកចេញចូលតែមួយ បានចុះជំរុញ និងណែនាំដល់លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម សេវាកម្មបន្ទប់ជួល បានចំនួន ៥ទីតាំង

  • 92
  • ដោយ Admin

ថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកមណ្ឌលសីមា រួមជាមួយលោក ជឹម នីន មន្ត្រីជួរក្រោយទទួលបន្ទុកការងារទេសចរ នៃការិយាល័យច្រកចេញចូលតែមួយ បានចុះជំរុញ និងណែនាំដល់លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម សេវាកម្មបន្ទប់ជួល បានចំនួន ៥ទីតាំង ស្ថិតនៅក្នុងភូមិ០១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលមិនទាន់មានអាជ្ញាប័ណ្ណ ឫមានអាជ្ញាប័ណ្ណហើយហួសសុពលភាព ត្រូវមកធ្វើឫស្នើសុំបន្តអាជ្ញាប័ណ្ណរបស់ខ្លួនអោយបានត្រឹមត្រូវតាមច្បាប់កំណត់និងទាន់ពេលវេលា រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅក្នុងការិយាល័យច្រកចេញចូលតែមួយ

អត្ថបទទាក់ទង