រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកអនុប្រធានមន្ទីរ​ និងមន្ត្រី​ជំនាញ បានចុះត្រួតពិនិត្យទីតាំងដែលអាជីវករលក់ស៉ីមកាតខ្មែរ-ថៃ​ នៅព្រំដែន​ កម្ពុជា-ថៃ​ សរុបចំនួន​ ៥ទីតាំង​​ និងចែកជូនលិខិតលេខ​ ១១០​ បទ​ ស្តីពីសេចក្តីណែនាំស្តីពីការលក់​ ចែកចាយស៉ីមកាតគ្រប់ប្រព័ន្ធ​

  • 212
  • ដោយ Admin

ថ្ងៃអង្គារ ៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០៖
លោកអនុប្រធានមន្ទីរ​ និងមន្ត្រី​ជំនាញ​ ០៣រូប​ ៖
-បានចុះត្រួតពិនិត្យ​ទីតាំងដែលអាជីវករលក់ស៉ីមកាតខ្មែរ-ថៃ​ នៅព្រំដែន​ កម្ពុជា-ថៃ​ សរុបចំនួន​ ៥ទីតាំង​​ និងចែកជូនលិខិតលេខ​ ១១០​ បទ​ ស្តីពីសេចក្តីណែនាំស្តីពីការលក់​ ចែកចាយស៉ីមកាតគ្រប់ប្រព័ន្ធ​ ព្រមទាំងណែនាំដល់អាជីវករមុនពេលលក់ស៉ីមកាត​ ត្រូវភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណរបស់អតិថិជន​
-បានចុះត្រួតពិនិត្យ​ទីតាំងដែលអាជីវករបេីកសាខាធ្វេីអាជីវកម្មម្រេីសេវាបញ្ញេីឆាប់រហ័សអន្តរជាតិ​ ០៣ទីតាំង​ ឈ្មោះ​ ៖ ១-ហ្សេតធីអូ​ អ៉ិចប្រេស​ (ZTO Express ) ស្ថិតនៅ​ភូមិចាំយាម​ ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង​,​ ២-Sorya Express Co,Ltd និង​ ៣-​ TL air Express Co,Ltd ស្ថិតនៅ​ក្រុងខេមរភូមិន្ទ​ និងចែកជូនលិខិត​ ប្រកាសរួមលេខ​ ៤៩៨​ សហវ.ប្រក​ ស្តីពីការផ្តល់សេវាសាធារណៈដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ព្រមទាំងណែនាំដល់អាជីវករអញ្ជេីញមកមន្ទីរដេីម្បីបំពេញពាក្យស្នេីសុំបេីកអាជីវកម្មនៅ​មន្ទីរប្រៃសណីយ៍​ និងទូរគមនាគមន៍​ខេត្តកោះកុង​ ។

អត្ថបទទាក់ទង