រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំពិភាក្សាការងាររៀបចំរបាយការណ៍០៩ខែ ឆ្នាំ២០២០ របស់មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ដើម្បីរដ្ឋបាលខេត្ត បូកសរុបរាយការណ៍ ជូន ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា

  • 323
  • ដោយ Admin

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំរបាយការណ៍០៩ខែ ឆ្នាំ២០២០ របស់មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ដើម្បីរដ្ឋបាលខេត្ត បូកសរុបរាយការណ៍ ជូន ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២០ ខាងមុខនេះ។

លោកនាយករដ្ឋបាលសាលាខេត្ត ស្នើសុំអោយមន្ទីរ អង្គភាព ដែលពាក់ព័ន្ធសំខាន់ៗ បូកសរុបនូវចំណុចសំខាន់ ចំនួន ៣ ដូចខាងក្រោម៖
១-លទ្ធផលការងារដែលបានអនុវត្ត និងដោះស្រាយកន្លងមក
២-បញ្ហាប្រឈមនានាកន្លងមកក្នុងការដោះស្រាយ និង
៣-សំណូមពរផ្សេងៗ។

ជាចុងក្រោយ លោកអភិបាលរងខេត្ត ស្នើសុំអោយអស់លោក លោកស្រីប្រធានមន្ទីរ អង្គភាព ទាំងអស់ចូលរួម ពិនិត្យ ពិភាក្សាការងាររៀបចំរបាយការណ៍០៩ខែ ឆ្នាំ២០២០ របស់មន្ទីរ អង្គភាពរបស់ខ្លួន ឱ្យបានរួសរាន់ រួចផ្ញើមករដ្ឋបាលខេត្ត ត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ម៉ោង៣រសៀល ដើម្បីអោយខេត្តមានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀបចំបូកសរុប ជូនថ្នាក់ដឹកនាំខេត្តពិនិត្យ មុននឹងដាក់ជូន ក្នុងកិច្ចប្រជុំ ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០៕

អត្ថបទទាក់ទង