រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រី ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការក្នុងស្រុកស្រែអំបិល បានចូលរួមក្នុងពិធីបុណ្យកឋិនទាននៅវត្តសិលារតនារាម (ហៅវត្តអង្គរភ្នំខ្លុង) ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • 233
  • ដោយ Admin

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០:០០ នាទីព្រឹក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រី ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការក្នុងស្រុកស្រែអំបិល បានចូលរួមក្នុងពិធីបុណ្យកឋិនទាននៅវត្តសិលារតនារាម (ហៅវត្តអង្គរភ្នំខ្លុង) ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ជាមួយគ្នានេះដែរក៏មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង​ សួន​ អគ្គស្នងការរងនគរបាលជាតិ លោកជំទាវ​ ទិត្យ​ អេង​ ​ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ។ ក្នុងនោះ លោកអភិបាលបាននាំយកបច្ច័យផ្ទាល់ខ្លួន និងបច្ច័យរបស់ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការទាំងអស់ សរុបចំនួន ៩៣ម៉ឺនរៀលគត់ ប្រគេនដល់វត្តអង្គរភ្នំខ្លុង ហើយលោកអភិបាលក៏បានប្រគេនស៊ីម៉ង់ត៍ចំនួន ០១តោន សម្រាប់កសាងនៅក្នុងវត្តផងដែរ។

ប្រភព: ប៊ួ សុភា

អត្ថបទទាក់ទង