រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ពិធីចែកអំ ណោយដល់សិស្សានុសិស្ស​ ​សាលាបឋមសិក្សា​ ហ៊ុន​ សែន​ កោះស្តេច​ នៅភូមិកោះស្តេច​ ឃុំកោះស្តេច

  • 222
  • ដោយ Admin

លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងសប្បុរសជន លោកស្រី នៅ សុចន្ធី បាននាំយកអំណោយ ចែកជូនដល់សិស្សានុសិស្សក្រីក្រ នៅភូមិកោះស្តេច ចំនួន ១២០​ ក្នុងម្នាក់ៗទទួលបាន​ថវិកា​ ១០,០០០​ រៀល​ ទឹកក្រូច​ ០១​កំប៉ុង​ និងនំមួយកញ្ចប់​ ដោយមានការចូលរួមពីលោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អាជ្ញាធរឃុំ និងមន្ត្រីជុំវិញស្រុក នាឱកាសនោះ លោកអភិបាលរងខេត្ត និងសប្បុរសជនបានផ្សព្វផ្សាយអំពីវិធីការពារ នៃការឆ្លងជំងឺកូវីដ ១៩ ដោយណែនាំឲ្យប្អូនៗ ក្មួយៗ សិស្សានុសិស្ស ត្រូវពាក់ម៉ាស់ និងឧស្សាហ៍លាងដៃ ជាពិសេសត្រូវស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ។

អត្ថបទទាក់ទង