រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ឃុត មាន អភិបាលរងស្រុកបានដឹកនាំកម្លាំងចុះពិនិត្យមើលការចាក់បំពេញអាចម៍ដីពីចំណុចលោក យាយ ម៉ៅ ដល់ចំការលោក លឹម លុង នៅក្នុងភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

  • 212
  • ដោយ Admin

នៅថ្ងៃអាទិត្យ ២រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ក ពស ២៥៦៤
ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០

ដោយមើលឃើញពីការលំបាករបស់ប្រជពលរដ្ឋក្នុងការធ្វើចរាចរណ៍តាមដងផ្លូវពីចំណុចលោក យាយ ម៉ៅ ដល់មុខចំការ លោក លឹម លុង រដ្ឋបាលស្រុកសហការជាមួយរដ្ឋបាលឃុំឬស្សីជ្រុំ និងមានការជួយឧបត្ថម្ភ និងគាំទ្រពីអាជីករនៅក្នុងស្រុកថ្មបាំង លោក ហេង ចាន់ដារ៉ា បានផ្តល់អាចម៍ដីចំនួន១០ ឡានដើម្បីចាក់បំពេញលើផ្លូវនៅត្រង់កន្លែងដែលខូចដោយសារទឹកភ្លៀងកន្លងមក។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលស្រុកសូមថ្លែងអំណរគុណដល់ លោក ហេង ចាន់ដារ៉ា ជួបតែងសំណាងល្អ និងជោគជ័យក្នុងមុខរបរអាជីវកម្ម។

ប្រភព៖រដ្ឋបាលស្រុកថ្មបាំង

អត្ថបទទាក់ទង