រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចុះសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងទំនិញហួសកាលបរិច្ឆេទ នៅផ្សារភូមិប៉ាក់ខ្លង

  • 102
  • ដោយ Admin

លោក ឃី វុធ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចុះសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងទំនិញហួសកាលបរិច្ឆេទ នៅផ្សារភូមិប៉ាក់ខ្លង ស្ថិតនៅភូមិប៉ាក់ខ្លង២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ សកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តលើចំណីអាហារចំនួន០៦ គំរូ ដូចជា បង្គា មឹក សណ្ដែកបណ្ដុះ ស្ពៃ ផ្សិតម្ជុល ពពុះសណ្ដែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផល មន្រ្តីជំនាញ ពុំបានរកសារធាតុដែលហាមឃាត់នោះទេ។

អត្ថបទទាក់ទង