រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ពិធីជួបសំណេះសំណាល និងផ្តល់បទពិសោធន៍សំខាន់ៗ ដល់ផ្នែកជំនាញ ជាពិសេសកងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង ដើម្បីអនុវត្តការងារ និងកិច្ចប្រតិបត្តិការឱ្យមានប្រសិទ្ធភាព

  • 184
  • ដោយ Admin

លោកឧត្តមសេនីយទោ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជេីញ​ចុះមកជួបសំណេះសំណាល និងផ្តល់បទពិសោធន៍សំខាន់ៗ ដល់ផ្នែកជំនាញ ជាពិសេសកងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង ដើម្បីអនុវត្តការងារ និងកិច្ចប្រតិបត្តិការឱ្យមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោ ស្នងការ​ បានលើកឡើងនូវចំណុចសំខាន់ៗដូចខាងក្រោម​ ៖
១.ពង្រឹងសមត្ថភាព តួនាទីរបស់ថ្នាក់ដឹកនាំ
២.តួនាទីអធិការ គឺជាសេនាធិការរបស់គណ:បញ្ជាការឯកភាពក្រុង
៣.គុណភាពការងាររបស់កងកម្លាំង
៤.ការសាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ តាមឋានានុក្រម
៥.ការ​ពង្រឹង​ការងារ​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​
៦.បម្រើសេវាសាធារណ:ឲ្យបានល្អប្រសើរ ឆាប់រហ័ស និងបទពិសោធន៍ល្អៗមួយចំនួន។
ចុងបញ្ចប់លោកឧត្ដមសេនីយ៍ស្នងការ បាននាំពាក្យផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ​ ដែលមានការព្រួយបារម្ភពីសុខមាលភាពកងកម្លាំង ដោយណែនាំឲ្យកងកម្លាំងចេះការពារសុខភាពរបស់ខ្លួន ដេីម្បី​ជៀស​ផុត​ពី​ជម្ងឺ​ កូវីដ-១៩។​ ក្នុង​នោះ​ដែរ​ លោក​ឧត្ដមសេនីយ៍​ស្នងការ​ ក៏បាន​ទទួលដោះ​ស្រាយ​ ​នូវសំណូម​ពរ​របស់​លោក​អធិការ​ និង​ប៉ុស្តិ៍​រដ្ឋ​បាល​ ផង​ដែរ​៕

អត្ថបទទាក់ទង