រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពស្រុកមណ្ឌលសីមា បានសហការណ៍ជាមួយ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត ចុះធ្វើការយុទ្ធការប្រយុទ្ធប្រឆាំង នឹងជម្ងឺគ្រុនឈាម និងការបាញ់ថ្នាំមូស ដាក់ថ្នាំអាបែត កម្ចាត់មូសខ្លា

  • 176
  • ដោយ Admin

ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពស្រុកមណ្ឌលសីមា បានសហការណ៍ជាមួយ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នាយកសាខាកាកបាទក្រហមខេត្តកោះកុង រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមការងារយុវជន ស ស យ ក ស្រុក យុវជនក១២ និងយុវជនកាកបាទក្រហម ចុះធ្វើការយុទ្ធការប្រយុទ្ធប្រឆាំង នឹងជម្ងឺគ្រុនឈាម និងការបាញ់ថ្នាំមូស ដាក់ថ្នាំអាបែត កម្ចាត់មូសខ្លា នៅជុំវិញផ្សារប៉ាក់ខ្លង និងភូមិ១,២,៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង