រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំជាមួយមន្ត្រីបង្គោល ដើម្បីពង្រឹងការរៀបចំព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • 187
  • ដោយ Admin

-សូមអរគុណ សន្តិភាព!
-សូមអរគុណនយោបាយឈ្នះឈ្នះ!

លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង និងជាប្រធានក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាខេត្ត បានជួបប្រជុំជាមួយមន្ត្រីបង្គោល ដើម្បីពង្រឹងការរៀបចំព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង។

លោកនាយករងរដ្ឋបាល បានលើកឡើងថា ក្រុមការងារត្រូវរៀបចំព័ត៌មាន ដោយផ្អែកលើគោលការណ៍ណែនាំសំខាន់ ធ្វើយ៉ាងណាឲ្យព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង បានផ្សព្វផ្សាយរហ័ស និងទាន់ពេលវេលា ជាពិសេសរួមគ្នាផ្តល់យោបល់ និងកែសម្រួលលើខ្លឹមសារអត្ថបទឱ្យបានគ្រប់ជ្រុងជ្រោយ។

លោកបានបញ្ជាក់ថា ក្រុមការងារនឹងដ្នើសុំគោលការពី លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត ដើម្បីពង្រឹង និងជំរុញការបណ្តុះបណ្តាលមន្ត្រីបង្គោលតាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងក្រុង ស្រុក ឃុំ សង្កាត់នាពេលខាងមុខឲ្យទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើឱ្យវិស័យព័ត៌មានក្នុងអង្គភាព ក៏ដូចជាក្នុងខេត្ត កាន់តែទូលំទូលាយ និងច្បាស់លាស់៕

អត្ថបទទាក់ទង