រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ប្រគល់-ទទួលសម្ភារមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង

  • 144
  • ដោយ Admin

សាខា កក្រក ខេត្តកោះកុង៖ ថ្ងៃព្រហស្បត្តិ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងដោយ លោក ឈួន យ៉ាដា នាយកសាខាប្រតិបត្តិសាខា បានអញ្ជើញស្វាគមន៍ និងចូលរួមប្រគល់-ទទួលសម្ភារមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង។

នាឱកាសនោះផងដែរ តំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង បានលើកឡើងថា ការផ្តល់សម្ភារជូនដល់សាខាខេត្ត នាឱកាសនេះ គឺជា ការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋទូទៅ ដែលទទួលរងគ្រោះដោយប្រការផ្សេងៗ ដែលទាំងនេះគឺជាវប្បធម៌ចែករំលែករបស់ក្រុមហ៊ុន ចំពោះជនងាយរងគ្រោះគ្រប់ប្រភេទ ដែលកំពុងតែរងទុក្ខលំបាកលើគ្រប់ផ្នែក និងជាការបង្ហាញឲ្យឃើញពីការសាមគ្គីភាព ក្នុងការចូលរួមចែករំលែកអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ការផ្តល់ជាអំណោយមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា ជាមួយសកម្មភាពមនុស្សធម៌ ដែល មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ជាការឆ្លើយតបលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Tanatkorn Ranger ដែល តែងតែបានចូលរួមចំណែកចែករំលែកនូវអំណោយជាសម្ភារតាមរយៈសាខាខេត្ត ដើម្បីបន្តយកទៅជួយសម្រាលនូវទុក្ខលំបាកខ្វះខាតនូវជីវភាពរស់នៅរបស់ប្រជាពុទ្ធបរិស័ទទូទៅ ដែលជាជនរងគ្រោះ និង ងាយរងគ្រោះជាបន្តបន្ទាប់ ។

លោកនាយកបន្តថា កាយវិការនេះ គឺជាការបង្ហាញ ឲ្យឃើញនូវវប្បធម៌នៃការចែករំលែករបស់ក្រុមហ៊ុនជាមួយនឹង ប្រជាជននៅ ក្នុងសហគមន៍ ។

សម្ភារមនុស្សធម៌ដែលសាខាបានទទួលរួមមាន៖
ថ្នាំបាញ់មូស ២៨៨កំប៉ុង និងខោទឹកនោមកូនក្មេង ១២០០ខោ ។

អត្ថបទទាក់ទង