រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំបូកសរុបរបាយការណ៍ការងាររបស់មន្ទីរព័ត៌មានខេត្តកោះកុង ប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្ត

  • 211
  • ដោយ Admin

ឯកឧត្តម មុំ ម៉ាលិកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២០។ ក្នុងឱកាសនេះឯកឧត្តម បានបើកទូលាយដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ បានបញ្ចេញមតិយោបល់ បញ្ហាផ្សេងៗ ដែលកើតមានឡើងក្នុងអំឡុងពេលកន្លង ដើម្បីរួមគ្នាធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៍ធ្វើការណែនាំឱ្យមន្ត្រីទាំងអស់ បន្តរឹតចំណងសាមគ្គីភាពកាន់តែរឹងមាំ បន្តការចែករំលែកនូវចំណេះដឹង ចំណេះធ្វើផ្នែកបច្ចេកទេសដល់គ្នាទៅមក ដើម្បីសម្រេចបាននូវលទ្ធផលល្អៗបន្តទៀត។ក្នុងនាមជាមន្ត្រីព័ត៌មាន ត្រូវតាមដានរាល់ព័ត៌មាន និងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗជាប្រចាំ ដើម្បីផ្សព្វផ្សាយឱយបានទូលំទូលាយជូនមហាជនគ្រប់មជ្ឈដ្ឋាន។ ត្រូវធ្វើការកែតម្រូវនូវចំណុចខ្វះខាតមួយចំនួន ដោយចេតនាក្តី ដោយអចេតនាក្តី ដើម្បីប្រសិទ្ធភាពការងារ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានអង្គប្រជុំក៏បានណែនាំឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់អំពីសុខភាព ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺផ្តាសាយ គ្រុនឈីក និងជម្ងឺផ្សេងទៀត ពិសេសជម្ងឺកូវីដ ១៩ ថ្វីត្បិតតែប្រទេសកម្ពុជាយើង ទប់ស្កាត់បានយ៉ាងល្អ មិនបណ្តាលឱ្យជម្ងឺនេះចូលដល់សហគមន៍ តែយើងត្រូវរួមគ្នាប្រុងប្រយ័ត្នឱយបានខ្ពស់បំផុត ខណៈដែលពិភពលោកកំពុងតែរីករាលដាលយ៉ាងខ្លាំងគួឱយព្រួយបារម្ម។

អត្ថបទទាក់ទង