រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ពិធីបិទវគ្គហ្វឹកហ្វឺន ដល់នាយទាហាន ​នាយទាហានរង​ និងពលទាហាន​ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង

  • 159
  • ដោយ Admin

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ដល់នាយទាហាន ​នាយទាហានរង​ និងពលទាហាន​ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត ចូលរួមអបសាទរចំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តខ្ពស់ក្នុងការហ្វឹកហ្វឺន រហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈ និងជាពិសេសដោយមានការយកចិត្តទុកដាក់ខ្ពស់របស់យោធាចារ្យ ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងការពង្រឹងសមត្ថភាព ជំនាញ វិជ្ជាជីវៈយោធាក្នុងបុព្វហេតុការពារជាតិ មាតិភូមិ បូរណភាពទឹកដី និងចូលរួមថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារតាមបណ្តោយព្រំដែនកម្ពុជា ថៃ អោយបសមល្អប្រសើរ និងគង់វង្សជានិច្ចនិរន្តន៍។

អត្ថបទទាក់ទង