រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៣៩ ឆ្នាំទី៣ អាណត្តី៤ ប្រចាំខែ កញ្ញា ឆ្នាំ ២០២០ ក្រោមអធិបតីភាព លោក ឃៀង យិង ជាប្រធានក្រុមប្រឹក្សាឃុំ

  • 117
  • ដោយ Admin

២២/កញ្ញា/២០២០ (វេលាម៉ោង០៨:៣០ នាទីព្រឹក)
...............................................
   រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៣៩ ឆ្នាំទី៣ អាណត្តី៤ ប្រចាំខែ កញ្ញា ឆ្នាំ ២០២០ ក្រោមអធិបតីភាព លោក ឃៀង យិង ជាប្រធានក្រុមប្រឹក្សាឃុំ និងសមាសភាពចូលរួមមាន ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក តំណាងមណ្ទលសុខភាពអណ្តូងទឹក មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ព្រៃឈើឃុំ តំណាងប្រធានសហគមន៍នេសាទឆ្នេរតាមាឃ លោក-លោកស្រីតំណាងអោយភូមិទាំង៧។
• ក្រោមរបៀបវារះនៃកិច្ចប្រជុំរួមមាន៖
១. ពិនិត្យកូរ៉ូម
២. ពិនិត្យអនុម័តរបៀបវារះ
៣. ពិនិត្យអនុម័តសេចក្តីព្រាងកំណត់ហេតុខែមុន
៤. ពិនិត្យអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែ
៥. ពិនិត្យការអនុវត្តភារះកិច្ចកន្លងមក៖
• កាចែកលិខិតផ្ទៀងផ្ទាត់ក្នុងបញ្ជីរ
• ការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងរដូវដាក់បិណ្ឌ
• ការគ្រប់គ្រងសហគមន៍ធនធានធម្មជាតិ
• ការគ្របគ្រងស្រី្ត និងកុមារ
៦. ទិសដៅផែនការបន្ត
• ជម្រុញការងារចុះឈ្មោះបោះឆ្នោត
• បន្តចែកលិខិតអញ្ជើញ និងការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីរ
• ការងារក្រុមប្រឹក្សាឃុំ ជួបប្រជុំពិភាគ្សា(ពិភាគ្សាលើកាលបរិច្ឆេទ)
• ការដោះស្រាយបណ្តឹង
• ការងារមណ្ឌលសុខភាព
• ការងារវិស័យអប់រំ
៧. បញ្ហាផ្សេងៗ
• ការរក្សាផ្លូវក្នុងភូមិ និងមិនឲ្យមានការរំលោបដីផ្លូវធ្វើជាកម្មសិទ្ធិ
• តាមដានស្ថានភាពប្រជាពលរដ្ឋ គ្រប់បញ្ហាប្រឈមនានា
• អប់រំការងាររដ្ឋបាលទូទៅ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
--------------------------------------------------
ថ្ងៃអង្គារ ៥ កើត ខែអស្សុជ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០
September 22, 2020

អត្ថបទទាក់ទង