រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ពិធីប្រគល់សម្ភារៈសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ ២២២ គ្រួសារមកពីភូមិចំនួន១០ ក្នុង​ឃុំ​បឹង​ព្រាវ ឃុំ​ស្រែអំបិល និង​ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែអំបិល ខេត្តកោះកុង

  • 130
  • ដោយ Admin

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សម្ភារៈសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ ២២២ គ្រួសារមកពីភូមិចំនួន១០ ក្នុង​ឃុំ​បឹង​ព្រាវ ឃុំ​ស្រែអំបិល និង​ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ​នឹង​យក​បង្គន់​ដែល​ផ្តល់ជូន​ ទៅប្រើប្រាស់ឱ្យពេញលេញ ដោយ​ធ្វើជា​គំរូ​ដល់​ពលរដ្ឋ​ដ៏ទៃទៀត​តាមរយៈ​បញ្ឈប់​បន្ទោ​លបង់​ក្រៅ​បង្គន់​។ នៅពេលដែល​ឈប់​បន្ទោ​លបង់​ពាល​វាល​ពាសកាល​បាន​ទាំងអស់​ធ្វើឱ្យ​សហគមន៍​មាន​បរិស្ថាន​អនាម័យ​ស្អាត​ល្អ ជៀស​ផុតពី​ជំងឺ​នានា ម្យ៉ាងទៀត​កុំ​ភ្លេង​ការពារ​ជំងឺ​កូ​វីដ​-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលផងដែរ។​ បើតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៍ជនបទ នៅ​ឆ្នាំ​២០២៣ គោលនយោបាយ​ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យ​លើកកម្ពស់​អនាម័យ​ជនបទ គឺ​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​៩០​ភាគរយ​នឹងមាន​បង្គន់​អនាម័យ​ប្រើប្រាស់ និង​រស់នៅក្នុង​បរិស្ថាន​ស្អាត​សមរម្យ៕

អត្ថបទទាក់ទង