រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាល ស្រុក បានពាំនាំថវិការ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង ចំនួន១លានរៀល និងថវិការមន្ត្រីសាលាស្រុកមួយចំនួន ចូលរួមរំលែកទុក្ខគ្រួសាសព រងគ្រោះស្លាប់ចំនួន ២ នាក់ បងប្អូនបង្កើត ដែលបានស្លាប់ដោយសារ មកលេងឆ្នេរសមុទ្រ នៅចំណុច ឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់​ ឃុំកោះស្តេច ស្រុកគីរីសាគរ ក៏ត្រូវទឹករលកបោករសាត់បាត់ចូលទៅក្នុងសមុទ្រ បណ្តាលអោយស្លាប់ទាំង២នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០

  • 128
  • ដោយ Admin

០៤/០៩/២០២០(វេលាម៉ោង១០:៣០នាទីព្រឹក)

....................................

លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាល ស្រុក បានពាំនាំថវិការ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង ចំនួន១លានរៀល និងថវិការមន្ត្រីសាលាស្រុកមួយចំនួន ចូលរួមរំលែកទុក្ខគ្រួសាសព រងគ្រោះស្លាប់ចំនួន ២ នាក់ បងប្អូនបង្កើត ដែលបានស្លាប់ដោយសារ មកលេងឆ្នេរសមុទ្រ នៅចំណុច ឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់​ ឃុំកោះស្តេច ស្រុកគីរីសាគរ ក៏ត្រូវទឹករលកបោករសាត់បាត់ចូលទៅក្នុងសមុទ្រ បណ្តាលអោយស្លាប់ទាំង២នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានឈ្មោះ  ៖

១-ឈ្មោះ ដា ស្រីឡែន ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។

២-ឈ្មោះ ដា វីរៈថេ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជតិខ្មែរ មុខរបរ សិស្ស ។ ស្ថិតនៅ ភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។

     នាឱកាសជានេះ លោកអភិបាលស្រុក បានពាំនាំប្រសាសន៍ ផ្តាំផ្ញើររបស់លោកជំទាវអភិបាលខេត្ត ដល់ក្រុមគ្រួសារសព  និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង  ត្រូវខិតខំតស៊ូ  ដើម្បីប្រកបរបរចិញ្ចឹម ជីវិតរស់នៅបន្តទៅមុខទៀត ។ 

    ឆ្លៀតក្នុងឱកាសនោះលោក ហាក់  ឡេង អភិបាល នៃគណៈអភិបាលស្រុកបុទុមសាគរចុះសួរសុខទុក្ខ លោក តា សុខ ឡូ អតីតមេប៉ុស្តិ៍តានូនត្រូវជាជីតារបស់សពទាំងពីរដែលមានជំងឺប្រចាំកាយផងដែរ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

.......................................

ថ្ងៃចន្ទ ៤ កើត ខែអស្សុជ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០

September 21, 2020

អត្ថបទទាក់ទង