រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំ ស្ដីពីករណីបណ្ដឹង របស់ប្រជាពលរដ្ឋ ពីបទរំលោភចូលដី ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • 132
  • ដោយ Admin

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីករណីបណ្ដឹង របស់ឈ្មោះ សន ពិសិដ្ឋ ប្ដឹងឈ្មោះ ស៊ុម មករា ពីបទរំលោភចូលដីរបស់គាត់ ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ សមាសភាពចូលរួមកិច្ចប្រជុំនេះរួមមាន អភិបាលរងស្រុកមណ្ឌលសីមា មេឃុំប៉ាក់ខ្លង មេភូមិ៣ ប្រធានការិយាល័យភូមិបាលស្រុកមណ្ឌលសីមា និងអ្នកពាក់ព័ន្ឌ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានសូមអោយអាជ្ញាធរមូលដ្ឋានបញ្ជាក់អំពីសាវតា នៃការគ្រប់គ្រងដី ទំនាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងស្នើឱ្យអាជ្ញាធរមូលដ្ឋានប្រមូលឯកសារទិញលក់ កាន់កាប់ដី និងឯកសារផ្សេងៗពាក់ព័ន្ធនឹងដីទំនាស់ ដើម្បីក្រុមការងាររដ្ឋបាលខេត្តពិនិត្យ ក្នុងករណីទំនាស់នេះ រដ្ឋបាលខេត្តនឹងរៀបចំកិច្ចប្រជុំសម្របសម្រួលដើម្បីដោះស្រាយបន្តទៀតដោយអញ្ជើញភាគីទាំង២ចូលរួម។

អត្ថបទទាក់ទង