រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

update ពត៌មានករណីក្មេងលង់ទឹក បានរកឃើញសាកសពទាំងពីរហើយ

  • 1.1ពាន់
  • ដោយ Admin

update ពត៌មានករណីក្មេងលង់ទឹក បានរកឃើញសាកសពទាំងពីរហើយ
តាមការណែនាំរបស់លោកជំទាវអភិបាលខេត្តកោះកុង
លោក ចេង មុនីរិទ្ធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះដឹកនាំកម្លាំងល្បាតស្វែងរកក្មេងប្រុស ក្មេងស្រី ០2 នាក់ ដែលលង់ទឹក ដោយចែកជាពីរក្រុម៖
១ កម្លាំងល្បាតតាមផ្លូវទឹក(ទូក នឹងអូប័រ)
២ កម្លាំងល្បាតតាមឆ្នេរសមុទ្រ ដោយថ្ងៃទី១៨ខែ កញ្ញា ឆ្នាំ២០២០ យើងបានរកឃើញសាកសពឈ្មោះ ដា វីរៈថេ ភេទ ប្រុស អាយុ 15ឆ្នាំ នៅចំណុចឆ្នេរពយស្ងាយ ចំណែកសាកសពដែលបានរកឃើញ លោកប្រធានគណះបញ្ជាការឯកភាពស្រុកបានចាត់ចែងដឹកសាកសពប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី នឹងបានឧបត្ថម្ភថវិកាចំនួន២០០ដុល្លារ ចំណែកឈ្មោះដា ស្រីឡែន ភេទស្រី មិនទាន់រកឃើញ កម្លាំងកំពុងព្យាយាមល្បាតរកបន្ដ លុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងគណបញ្ជាការ ឯកភាពស្រុក បានស្វែករកឃើញសាកសព នារីរងគ្រោះ ឈ្មោះ ដា ស្រីឡែន អាយុ១៧ ឆ្នាំ នៅចំនុច កៀនប្រង់ ក្រុមហ៊ុន យូញៀន ចំណែកសាកសពទាំងពីរបានប្រគល់ជូនគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ហើយកាកបាទក្រហមស្រុកគិរីសាគរ នឹងកម្លាំងគណះបញ្ជាការឯកភាពស្រុក បានឧបត្ថម្ភថវិកាបន្ថែមចំនួន៦០០.០០០រៀល ជូនគ្រួសារសព
សូមបញ្ជាក់ទាំងពីរនាក់ជាបងប្អូនបង្កើត មានទីលំនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ត្រូវរលកធំគ្របទាញយកអ្នកទាំង២នាក់ បាត់ទៅក្នុងសមុទ្រ នៅចំណុចឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ #កោះកុង#រដ្ឋបាលស្រុកគិរីសាគរ#
……………………………………………
……………………………………………
ថ្ងៃសៅរ៍០២ រោចខែអស្សុជ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
September 19, 2020

អត្ថបទទាក់ទង