រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

តាមបញ្ជារបស់លោក ចេង មុនីរិទ្ធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចាត់កម្លាំងចុះល្បាតស្វែងរកក្មេងប្រុសក្មេងស្រី ០2 នាក់ ដែលបានលង់ទឹក

  • 469
  • ដោយ Admin

ថ្ងៃទី17 ខែ កញ្ញាឆ្នាំ2020 តាមបញ្ជារបស់លោក ចេង មុនីរិទ្ធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចាត់កម្លាំងចុះល្បាតស្វែងរកក្មេងប្រុសក្មេងស្រី ០2 នាក់
1/-ឈ្មោះ ដា ស្រីឡែន ភេទ ស្រី អាយុ 17ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស
2/-ឈ្មោះ ដា វីរៈថេ ភេទ ប្រុស អាយុ 15ឆ្នាំ ជនជតិខ្មែរ មុខរបរសិស្ស ទាំងពីរនាក់ជាបងប្អូនបង្កើត មានទីលំនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ត្រូវរលកធំគ្របទាញយកអ្នកទាំង២នាក់ បាត់ទៅក្នុងសមុទ្រ នៅចំណុចឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកទល់នឹងពេលនេះនៅពុំទាន់រកឃើញនៅឡើយ ដោយសារនៅពេលយប់រលកធំៗ ខ្យល់ភ្លៀងខ្លាំង និងងងឹត ពិបាកក្នុងការស្វែងរក ដូចនេះកម្លាំងនឹងបន្តស្វែងរកបន្តទៀតនៅព្រឹកថ្ងៃស្អែក។ប្រភព យ៉ាង រិទ្ធីរ៉ា

អត្ថបទទាក់ទង