រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង បានអញ្ជើញចុះចែកម៉ាស់ ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាតាតៃលើ និងអនុវិទ្យាល័យតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង

  • 179
  • ដោយ Admin

លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង បានអញ្ជើញចុះចែកម៉ាស់ ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ។

ក្នុងឱកាសនេះលោកបានពាំនាំនូវសេចក្តីនឹករលឹក និងសួរសុខទុក្ខរបស់លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងដល់លោក គ្រូ អ្នកគ្រូ និងប្អូន ក្មួយៗសិស្សានុសិស្ស និងសូមអោយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់អនុវត្តឱ្យបាខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ទន្ទឹមនេះសូមមាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ រៀបចំអាហារ និងម៉ាស់ អាកុល សម្រាប់កូនៗមុនមកសាលារៀន និងបន្តការពារទាំងអស់គ្នាកុំឱ្យជំងឺនេះ រីករាលដាល ទៅក្នុងសហគមន៍៕

ប្រភព៖រដ្ឋបាលស្រុកថ្មបាំង

អត្ថបទទាក់ទង