រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំវេទិកាអ្នកពាក់ព័ន្ធចម្រុះ សំរាប់បណ្តុំអាជីវកម្មស្វាយចន្ទី ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

  • 141
  • ដោយ Admin

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំវេទិកាអ្នកពាក់ព័ន្ធចម្រុះ សំរាប់បណ្តុំអាជីវកម្មស្វាយចន្ទី ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ វេទិកាអ្នកពាក់ព័ន្ធចម្រុះ (MSP) នេះរៀបចំដោយក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំស្រុកថ្មបាំង និងចូលរួមរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំជីផាត និងអញ្ជើញចូលរួមពីក្រុមគណៈកម្មការគ្រប់គ្រងបណ្តុំ សមាជិកបណ្តុំ អង្គពិធីបានលើកយកមកពិភាក្សា អំពីលទ្ធភាពផលិតរបស់សមាជិកបណ្តុំ ប្រភេទស្វាយចន្ទី ដែលមានតម្រូវការទីផ្សា បញ្ហាជួបប្រទះក្នុងការដាំដុះ និងសំណូមពរ។ ក្នុងនោះបញ្ហាជួបប្រទះដែលកើតមានឡើងសំរាប់កសិករផលិតមានដូចជា ១). កង្វះសម្ភារៈ ២). កង្វះបច្ចេកទេសក្នុងការដាំដុះ ៣). កង្វះពូជ ៤). ខ្វះទឹកនៅរដូវប្រាំង។ល។ សមាជិកអង្គពិធីក៏បានលើកឡើងពីសំណូមពរអោយគ្នាទៅវិញទៅមករួមមាន ១). ស្នើអោយកសិករពង្រីកការដាំដុះដើម្បីផ្គត់ផ្គង់អោយបានទៀតទាត់ ២).ស្នើសុំអោយកម្មវិធីគាំទ្រសម្ភារៈ និងបើកវគ្គ បណ្តុះបណ្តាលបច្ចេកទេស និងការផ្តល់ពូជដែលធន់ទៅនឹងអាកាសធាតុ។

អត្ថបទទាក់ទង