រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកោះកុង ទាំងមូល មានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមអបអរសាទរ ក្នុងឱកាសដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសប្រែក្លាយវិទ្យាល័យកោះកុង ឱ្យទៅជា វិទ្យាល័យចំណេះទូទៅបច្ចេកទេសតេជោសែន កោះកុង។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត សូមអបអរសាទរយ៉ាងខ្លាំងចំពោះការបន្ថែមកម្មវិធីសិក្សាចំនួន ៤ជំនាញបន្ថែមទៀត ដោយរួមមាន : មេកានិច អគ្គីសនី កសិកម្ម និងរោងជាង ដែលជំនាញទាំងបួននេះនឹងត្រូវសិក្សារយៈពេល ៣ ឆ្នាំ ដោយមិនគិតថ្លៃ។ ក្រោយពីឆ្លងកាត់ជំនាញសិក្សានេះសិស្សទាំងអស់នឹងមានទីផ្សារការងារហើយជំនាញទាំងអស់នោះ គឺផ្តោតសំខាន់លើសិស្សដែលប្រឡងជាប់មធ្យមសិក្សាបឋមភូមិ ហើយមិនមានលទ្ធភាពបន្តការសិក្សាទៅមុខទៀតបាន។ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ យ៉ាងខ្លាំងបំផុតចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តដាក់ចំពោះវិស័យអប់រំ យុវជន និងកីឡា ក៏ដូចជាវិស័យផ្សេងៗទៀតក្នុងខេត្តកោះកុង៕

  • 260
  • ដោយ Admin

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកោះកុង ទាំងមូល មានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមអបអរសាទរ ក្នុងឱកាសដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសប្រែក្លាយវិទ្យាល័យកោះកុង ឱ្យទៅជា វិទ្យាល័យចំណេះទូទៅបច្ចេកទេសតេជោសែន កោះកុង។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត សូមអបអរសាទរយ៉ាងខ្លាំងចំពោះការបន្ថែមកម្មវិធីសិក្សាចំនួន ៤ជំនាញបន្ថែមទៀត ដោយរួមមាន : មេកានិច អគ្គីសនី កសិកម្ម និងរោងជាង ដែលជំនាញទាំងបួននេះនឹងត្រូវសិក្សារយៈពេល ៣ ឆ្នាំ ដោយមិនគិតថ្លៃ។ ក្រោយពីឆ្លងកាត់ជំនាញសិក្សានេះសិស្សទាំងអស់នឹងមានទីផ្សារការងារហើយជំនាញទាំងអស់នោះ គឺផ្តោតសំខាន់លើសិស្សដែលប្រឡងជាប់មធ្យមសិក្សាបឋមភូមិ ហើយមិនមានលទ្ធភាពបន្តការសិក្សាទៅមុខទៀតបាន។
រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ យ៉ាងខ្លាំងបំផុតចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តដាក់ចំពោះវិស័យអប់រំ យុវជន និងកីឡា ក៏ដូចជាវិស័យផ្សេងៗទៀតក្នុងខេត្តកោះកុង៕

អត្ថបទទាក់ទង