រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយអាជ្ញាធរស្រុក ឃុំ និងភូមិពាក់ព័ន្ធ និងដំណើរចុះពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ របស់ប្រជាពលរដ្ឋនៅភូមិភ្ញីមាស ភូមិពាមកាយ និងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ។

  • 1.3ពាន់
  • ដោយ Admin

លោកជំទាវអភិបាលខេត្ត សំណូមពរឲ្យអាជ្ញាធរ មន្ទីរ អង្គភាពជំនាញ ដែលមានការពាក់ព័ន្ធ សូមពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ របស់ប្រជាពលរដ្ឋនៅភូមិភ្ញីមាស ភូមិពាមកាយ និងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ដើម្បីទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍រួម ក្នុងការចូលរួមដោះស្រាយជីវភាពរស់នៅ របស់ពួកគាត់ នៅក្នុងមូលដ្ឋានផ្ទាល់។ ទន្ទឹមនេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអប់រំ ផ្សព្វផ្សាយ ឱ្យអ៊ំពូមីង បងប្អូនទាំងអស់ ចូលរួមក្នុងការការពារទប់ស្កាត់ការឆ្លងវីរ៉ុសកូវីដ-១៩ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល"។ សូមប្រុងប្រយ័ត្នខ្ពស់ និងចៀសឱ្យផុតពីការចម្លងវីរ៉ុសកូវីដ-១៩ មកបុគ្គល មកក្រុមគ្រួសារ ជាពិសេស ចៀសផុតពីការចម្លងចូលក្នុងសហគមន៍ របស់យើង៕

អត្ថបទទាក់ទង