រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញ ជាអធិបតី ក្នុងពិធីបិទវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីជលផល ដោយមានការចូលរួម ពីលោក លោកស្រីនាយករង រដ្ឋបាលសាលាខេត្ត ថ្នាក់ដឹនាំរដ្ឋបាលស្រុកគិរីសាគរ រដ្ឋបាលស្រុកបូទុមសាគរ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរឃុំភូមិ រួមជាមួយមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជានេសាទ សរុបចំនួន ១១៥នាក់ ស្រី៤៩នាក់ នៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ប្រមាណ ១១៥ នាក់ ស្រី ៤៦ នាក់។

  • 407
  • ដោយ Admin

លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះការខិតខំរបស់មន្ត្រីជំនាញ ដែលបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានពាក់ព័ន្ធ វិស័យជលផល ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តភាពសម្រាប់កូនចៅជំនាន់ក្រោយ។ តាមលទ្ធផលពិធីនេះ បងប្អូនពិតជាបានយល់ដឹងបន្ថែម អំពីច្បាប់ជល់ផល សម្រាប់តែអនុវត្តប្រកបដោយប្រសិទ្ធភាព ចំពោះប្រជានេសាទ និងសមាជិកក្នុងសហគមន៍។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមផ្ដល់អនុសាសន៍មួយចំនួន :
១/ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ក្នុងសហគមន៍នេសាទ និងអាជ្ញាធរមូលដ្ឋានឲ្យបានកាន់តែល្អ ព្រោះការសាមគ្គី ជាកាត់តាមនាំឲ្យជោគជ័យ។
២/ត្រូវរៀបចំផែនការសកម្មភាព ក្នុងដំណើរការអនុវត្តការងារគ្រប់ផ្នែកពាក់ព័ន្ធ ឲ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់អនុវត្តវត្តឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។
៣/បង្កើនសកម្មភាពចុះផ្សព្វផ្សាយច្បាប់ពីជលផល លិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងវិស័យជលផល ជូនប្រជាពលរដ្ឋ។
៤/ត្រូវយកចិត្តទុកដាក់បន្តកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជួយពង្រឹងដល់សហគមន៍នេសាទ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
៥/សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះទប់ស្កាត់ បង្រ្កាបបទល្មើសវិស័យជលផល ដែលកើតមាននៅក្នុងដែនសមត្ថកិច្ច។
៦/សូមឱ្យបងប្អូនប្រជានេសាទ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ក្នុងការធ្វើនេសាទ ដើម្បីបញ្ចៀសបញ្ហាប្រឈមផ្លូវច្បាប់។
៧/សូមឱ្យបងប្អូនប្រជានេសាទទាំងអស់ ចៀសវាងឲ្យបាននូវការប្រើប្រាស់ឧបករណ៍ដែលគ្មាន ក្នុងប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាមួយគ្នានេះផងដែរ សូមលោក លោកស្រី ពូមីង បងប្អូនទាំងអស់ មេត្តាចូលរួម ក្នុងការការពារទប់ស្កាត់ការឆ្លងវីរ៉ុសកូវីដ-១៩ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល"។ សូមប្រុងប្រយ័ត្នខ្ពស់ និងចៀសឱ្យផុតពីការចម្លងវីរ៉ុសកូវីដ-១៩ មកបុគ្គល មកក្រុមគ្រួសារ ជាពិសេស ចៀសផុតពីការចម្លងចូលក្នុងសហគមន៍៕

អត្ថបទទាក់ទង