រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ច​ប្រជុំវិសាមញ្ញលេីកទី៩​ ឆ្នាំទី២​ អាណត្តិទី៣

  • 166
  • ដោយ Admin

រសៀលថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០២០​ រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ច​ប្រជុំវិសាមញ្ញលេីកទី៩​ ឆ្នាំទី២ អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ និង​លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណ:អភិបាលស្រុក​ ដោយមានការចូលរួមពី​ លោក​ លោកស្រីស​មាជិកក្រុមប្រឹក្សាស្រុក​ លោក​ លោកស្រី​ អភិបាលរងស្រុក​ នាយករដ្ឋបាល​ លោក​ លោកស្រីប្រធាន​ អនុប្រធានការិយាល័យ​ និងមន្ត្រីសាលាស្រុក​ សរុបសមាសភាពចូលរួមមានចំនួន​ ២១​ រូប​ ស្រី​ ០៦​ រូប។ ចំពោះរបៀបរួមមាន​:

១.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ សេចក្តីសម្រេចស្តីពី​ កែសម្រួល​ បែងចែកតួនាទី​ ភារកិច្ច​ និងរបៀបរបបធ្វេីការងារជូនគណ:អភិបាលស្រុក

២.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ សេចក្តីសម្រេចស្តីពីតួនាទី​ កែសម្រួល​ គណ:កម្មាធិការលទ្ធកម្ម

៣.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ សេចក្តីសម្រេចស្តីពីការកែសម្រួល​ ប្រធាន​ អនុប្រធាន​ សមាជិកអចិន្ត្រែយ៍​ និងសមាជិកគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី​ និងកុមារ

៤.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ សេចក្តីសម្រេចស្តីពីការកែសម្រួល​ ប្រធាន​ អនុប្រធាន​ សមាជិកអចិន្ត្រែយ៍​ និងសមាជិកគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស

៥.សេចក្តីផ្សេងៗ

អត្ថបទទាក់ទង