រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ខេត្តកោះកុង-ខេត្តត្រាត៖ លោក សំឃីត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាង លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានអញ្ជើញទទួលថ្នាំពេទ្យ និងសម្ភារកីឡាមួយចំនួន ពីបញ្ជាការដ្ឋានកងទ័ពជើងទឹកយុទ្ធភូមិភាគទី១ ប្រទេសថៃ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងគ្នា និងរួមគ្នាការពារ ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

  • 361
  • ដោយ Admin

លោកអភិបាលរងខេត្ត បានសម្តែងនូវសេចក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់កងទ័ពជើងទឹក នៃប្រទេសថៃ ដែលតែងតែខិតខំជួយមកខេត្តកោះកុង ជាសម្ភារកីឡា និងថ្នាំសង្កូវសម្រាប់ចែក ជូនមន្ត្រីរាជការជាបន្តបន្ទាប់។ ទន្ទឹមនេះ ខេត្តទាំងពីរ នឹងខិតខំបន្តកិច្ចសហប្រតិបត្តិការ និងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឲ្យបានជោគជ័យ៕

អត្ថបទទាក់ទង