រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ក្រុមការងាររដ្ឋបាលស្រុកគិរីសាគរ​ បានចុះត្រួតពិនិត្យប្រជាពលរដ្ឋមកពីប្រទេសថៃនៅភូមិកោះស្តេច​ ឃុំកោះស្តេច

  • 234
  • ដោយ Admin

ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០​ វេលាម៉ោង​ ៩៖៣០​ នាទីព្រឹក
តាមការចាត់តាំងលោក ចេង មុនីរិទ្ធិអភិបាលស្រុកគិរីសាគរ លោក សាយ ង៉ែត នាយករដ្ឋបាលស្រុក បានដឹកនាំក្រុមការងារស្រុក មណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ កងកម្លាំង បានចុះពិនិត្យសុខភាពពលករដែលទើបមកពីប្រទេសថៃ ខេត្តត្រាត ចំនួន០២នាក់
១ ឈ្មោះ អួន បាត ភេទ ប្រុស អាយុ៣២ឆ្នាំ មកពីប្រទេសថៃខេត្តត្រាត
២ ឈ្មោះក្លៃ មឿងឆាង អាយុ៥២ឆ្នាំ ភេទប្រុស មកពីប្រទេសថៃខេត្តត្រាត
ក្រោយមកខាងមណ្ឌលសុខភាពបានត្រួតពិនិត្យនឹង កម្ដៅ គឺឃើញថាសុខភាពកម្ដៅធម្មតា បន្ទាប់មកលោកនាយករដ្ឋបាលស្រុក បានណែនាំគាតអោយរក្សាសុខភាព នៅដាច់១៤ថ្ងៃ នឹងពាក់ម៉ាស នឹងធ្វើតាមការណែនាំរបស់
ក្រសួង សុខាភិបាល ហើយមានអាការៈមិនប្រក្រតី ត្រូវរាយការណ៍មកអាជ្ញាធរ ក៏មណ្ឌលសុខភាព។

អត្ថបទទាក់ទង