រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក កែវ នីបូរ៉ា អភិបាលរង នៃគណ:អភិបាលស្រុក បានអញ្ជើញបើកដំណើរការឡើងវិញគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី២ នៅអនុវិទ្យាល័យពន្លឺវិទ្យា ស្ថិតក្នុងឃុំកណ្តោល ស្

  • 120
  • ដោយ Admin

០៧/០៨/២០២០(វេលាម៉ោង០៧:០០នាទីព្រឹក)

............................................

លោក  កែវ នីបូរ៉ា អភិបាលរង នៃគណ:អភិបាលស្រុក បានអញ្ជើញបើកដំណើរការឡើងវិញគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី២ នៅអនុវិទ្យាល័យពន្លឺវិទ្យា ស្ថិតក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។

នាឱកាសនោះ លោកអភិបាលរងស្រុក បានណែនាំដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស 

១.ត្រូវអនុវត្តវិធាការការពារ អំពីជំងឺកូវីដ ១៩ តាមការណែនាំរបស់ក្រសួង

សុខាភិបាល

២.ត្រូវសម្អាតអនាម័យបរិស្ថាន

៣.ត្រូវជៀសអោយផុសពីគ្រឿងញៀន

៤.ខិតខំរៀនសូត្រទាំងនៅសាលារៀន និងនៅតាមផ្ទះ

៥.បញ្ហាផ្សេងៗ

-លោក កែវ នីបូរ៉ា អភិបាលរងស្រុក បានឧត្ថម្ភកង្ហារពិដានជូនរដ្ឋបាលឃុំកណ្តោល ១គ្រឿង

-លោក ពៅ ច័ន្ទថន ប្រធានការិយាល័យ ដ.ន.ស.ភ ស្រុកបានឧត្ថម្ភអំពូលសូឡាចំនួន២អំពូលជូនអនុវិទ្យាល័យពន្លឺវិទ្យា។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

.........................................

ថ្ងៃចន្ទ ៥ រោច ខែភទ្របទ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០

September 7, 2020

បិណ្ឌ ៥ (Ben 5)

អត្ថបទទាក់ទង