រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ចំនួន ៣០គ្រួសារ នៅចណុចពាមតាំង ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

  • 252
  • ដោយ Admin

នៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៣:០០ នាទីរសៀល លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ចំនួន ៣០គ្រួសារ ដោយមានការនិមន្តចូលរួមពី ព្រះទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះចៅអធិការវត្តទ័ពជាង ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង អាជ្ញធរឃុំ សមាជិក សមាជិកា សាខាសមាគម សិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកោះកុង យុវជន ស.ស.យ.ក ស្រុក ស្ថិតនៅចំណុចពាមតាំង ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ អំណោយទាំងនោះរួមមាន មី ស្ករស ទឹកដោះគោ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ តែ ត្រីខកំប៉ុង សាប៊ូ អាវយឺត អង្ករ និងថវិកាមួយចំនួន។ ក្នុងនោះដែរ លោកអភិបាលក៏បានអប់រំណែនាំអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ផងដែរ។

ប្រភព: ប៊ួ សុភា

អត្ថបទទាក់ទង