រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ឯកសណ្ឋានបម្រើការងារលើវិស័យសាធារណការ ធានាបានសុវត្ថិភាពកាងារដែលជាអំណោយរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន៧៥កំប្លេរ។

  • 270
  • ដោយ Admin

ឯកសណ្ឋានបម្រើការងារលើវិស័យសាធារណការ ធានាបានសុវត្ថិភាពកាងារដែលជាអំណោយរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន៧៥កំប្លេរ។

ព្រឹកថ្ងៃសៅរ៍ ៣ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានចែកឯកសណ្ឋានជូនមន្រ្តីរាជការដែលបម្រើការលើវិស័យសាធារណការ ដើម្បីធានាបានភាពប្រសើរឡើយ ក្នុងការអនុវត្តភារកិច្ច នៅលើផ្លូវ ថ្នល់ ជាពិសេសសុវត្ថិភាពកាងារ ដល់ក្រុមកម្មករកំពុងត្រៀមចេញបន្តការងារជួសជុលនៅផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ និងបានចាត់លោក តូច អុីម អនុប្រធានការិយាល័យសាធារណការ ចុះចែកឯកណ្ឋានដល់កម្មករ ប្រធានការដ្ឋានកំពុងបន្តការងារជួសជុលតាមបណ្តាស្រុកជាប់នឹងផ្លូវជាតិលេខ៤៨ ដែលជាអំណោយរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន៧៥កំប្លេរ ។

យើងខ្ញុំសូមថ្លែងអំណរ អរគុណដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ខ្ពស់លើ គុណភាព សុវត្តិភាព ការងារថែទាំ ជួសជុល សាងសង់ ផ្លូវថ្នល់៕

អត្ថបទទាក់ទង