រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានបើកវគ្គបណ្តុះបណ្តាលរំលឹកមេរៀនឡើងវិញលើបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើង បច្ចេកទេសការប្រើប្រាស់ជី ថ្នាំកសិកម្ម និងបច្ចេកទេសប្រមូលផល ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

  • 197
  • ដោយ Admin

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានបើកវគ្គបណ្តុះបណ្តាលរំលឹកមេរៀនឡើងវិញលើបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើង បច្ចេកទេសការប្រើប្រាស់ជី ថ្នាំកសិកម្ម និងបច្ចេកទេសប្រមូលផល ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួម ១៧ នាក់ ស្រី ១៤ នាក់។ និងពេលរសៀលក្រុមការងារបានចុះពិនិត្យទីតាំងដីជាក់ស្តែងដើម្បីតៀមជ្រើសរើសធ្វើចំការបង្ហាញលើដំណាំត្រសក់ក្នុងគម្រោងបន្តទៀត។ ជាលទ្ធផលកសិករ ៧៨% គាត់បានយល់ដឹង និងពេញចិត្តចូលរួមវគ្គ ហើយបានបង្ហាញពីចំណាប់អារម្មណ៍ចូលរួមដាំដំណាំត្រសក់ ជាពិសេសយល់ដឹងពីការដាំត្រសក់តាមបែបបច្ចេកទេសថ្មីនេះ និងបច្ចេក ទេសប្រមូលផលត្រសក់ ការវេចខ្ចប់ ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធិភាព ការចែកចំណាត់ថ្នាក់ត្រសក់ ដើម្បីបង្កើនតម្លៃបន្ថែមផងដែរ។

អត្ថបទទាក់ទង