រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរបានចុះពិនិត្យសំណង់ដែលសាងសង់មិនបា​នសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន

  • 432
  • ដោយ Admin

ថ្ងៃព្រហស្បតិ៍​ ១រោច ខែភទ្របទ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០​

តាមការចាត់តាំងរបស់លោកអភិបាលស្រុកគិរីសាគរ លោក ទួន ឪទីអភិបាលស្រុកស្ដីទី បានដឹកនាំក្រុមការងារស្រុក ឃុំ ភូមិ និងប៉ុស្ដិ៍នគរបាលកោះស្ដេច ចុះពិនិត្យមើលការសាងសង់ចំនួន៣ទីតាំង
១.ឈ្មោះ សាំង បេន
២.ឈ្មោះ សាំង ពុយ
៣.ឈ្មោះ វ៉ន វី
នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្រោយពីចុះពិនិត្យទៅគឺឃើញថាសំណង់ដែលកំពុងសាងសង់ មិនបានសុំអនុញ្ញាតសាងសង់នៅឡើយទេ លោកអភិបាលស្រុកស្ដីទី បានណែនាំអោយតំណាងម្ចាស់ផ្ទះ យកឯកសារពាក់ព័ន្ធសុំការអនុញ្ញាតពីភូមិ ឃុំ ស្រុកសិន ចាំបន្ដការសាងសង់។

អត្ថបទទាក់ទង