រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children និងអង្គការ IDE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ០២ វគ្គ

  • 143
  • ដោយ Admin

លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children និងអង្គការ IDE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ០២ វគ្គ៖ ពេលព្រឹកបើកវគ្គ នៅភូមិខ្លុង ឃុំស្រែអំបិល មានអ្នកចូលរួមចំនួន ៣៩ នាក់ ស្រី ១៥ នាក់ ក្នុងនោះកសិករចូលរួមចំនួន ៣០ នាក់ ស្រី ១៣ នាក់។ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះយល់បាន ៦៥% ពីបច្ចេកទេសនៃការដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណៈអាជីវកម្ម ហើយពួកគាត់ចង់ដាំស្ទើគ្រប់គ្នា។ និងពេលល្ងាចបើកវគ្គ នៅភូមិវាលជើង ឃុំស្រែអំបិល ដែលមានអ្នកចូលរួមចំនួន ១៥ នាក់ ស្រី ០៦ នាក់ ក្នុងនោះកសិករចូលរួមចំនួន នាក់ ០៩ ស្រី ០៤ នាក់។ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះយល់បាន ៦០% ពីបច្ចេកទេសនៃការដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ហើយពួកគាត់ចង់ដាំ ៥០%។

អត្ថបទទាក់ទង