រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ទូ សាវុធ អភិបាលខេត្តស្តីទី ខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយ ស្តីពីកិច្ចដំណើរការកម្មវិធីព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រង និងផ្តល់សេវា របស់អង្គភាពច្រកចេញចូលតែមួយ និងការផ្សព្វផ្សាយអនុក្រឹត្យ។

  • 232
  • ដោយ Admin

លោក ទូ សាវុធ អភិបាលខេត្តស្តីទី ខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយ ស្តីពីកិច្ចដំណើរការកម្មវិធីព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រង និងផ្តល់សេវា របស់អង្គភាពច្រកចេញចូលតែមួយ និងការផ្សព្វផ្សាយអនុក្រឹត្យ លេខ២៥ អនក្រ.បក ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងផ្សព្វផ្សាយពីសារាចរ លេខ ០០៦ សហវ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ស្តីពីនីតិវិធី និងកិច្ចបញ្ជីការអនុវត្តចំណូលពីកម្រៃសេវា របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងចំណូលពីកម្រៃសេវា និងចំណូលពីការពិន័យជាប្រាក់ដែលប្រមូលនៅមន្ទីរ អង្គភាពជំនាញរាជធានី ខេត្ត។
ក្នុងនោះលោកអភិបាលស្តីទី បានណែនាំបន្ថែមថា ក្រោយពីបានរៀបចំ និងផ្សព្វផ្សាយនេះចប់ អង្គភាពច្រកចេញចូលតែមួយ ត្រូវធ្វើការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រី ក្នុងអង្គភាព បើកក្នុងករណីមិនទាន់ច្បាស់ ត្រូវស្នើសុំក្រសួង ដើម្បីបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីយកកិច្ចការថ្មីនេះ ទៅអនុវត្តអោយបានជោគជ័យ និងត្រឹមត្រូវតាមការណែនាំ៕

អត្ថបទទាក់ទង