រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្ត ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព និងបទដ្ឋាននានា លើផលិតផលអាហារបំប៉ន និងចិញ្ចឹម ទារក និងកុមារ ដូចជាម៉្សៅទឹកដោះគោ នៅតាមបណ្តា ឱសថស្ថាន ហាងទំនិញ និងតូបលក់ទំនិញ ខាងក្នុង និងជុំវិញផ្សារដងទង់ ក្រុងខេមរភូមិន្ទ។

  • 187
  • ដោយ Admin

មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្ត ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព និងបទដ្ឋាននានា លើផលិតផលអាហារបំប៉ន និងចិញ្ចឹម ទារក និងកុមារ ដូចជាម៉្សៅទឹកដោះគោ នៅតាមបណ្តា ឱសថស្ថាន ហាងទំនិញ និងតូបលក់ទំនិញ ខាងក្នុង និងជុំវិញផ្សារដងទង់ ក្រុងខេមរភូមិន្ទ។ ជាលទ្ធផលបានរកឃើញផលិតផលម៉្សៅទឹកដោះគោមួយចំនួនបានគោរពតាមបទដ្ឋានគតិយុត្តរបស់កម្ពុជារួចហើយដូចជាការប្រើប្រាស់អក្សរខ្មែរ ការអនុញ្ញាតពីក្រសួងសុខាភិបាល និងបំរាមគ្រោះថ្នាក់ផ្សេង បិតនៅលើផលិតផលផ្ទាល់ តែនៅមានមួយចំនួននៅមិនទាន់អនុវត្តបានពេញលេញនៅឡើយ។ មន្ត្រីសាខា ក.ប.ប បានណែនាំឲ្យផ្អាកការជួញដូរ និងស្នើឲ្យមានការកែប្រែ និងបន្ថែមដើម្បីឲ្យគ្រប់លក្ខខណ្ឌតាមច្បាប់កំណត់ទើបអាចដាក់លក់ដូរវិញបាន។

អត្ថបទទាក់ទង