រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុក និងជា្របធាន គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលការអនុវត្តន៍ការងាររបស់គណ:បញ្ជាការឯកភាពស្រុកប្រចាំខែសីហា និងទិសដៅអនុវត្តន៍ខែកញ្ញា ឆ្នាំ២០២០

  • 182
  • ដោយ Admin

01/09/2020 (8:00 am)

..............................................

លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុក និងជា្របធាន គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលការអនុវត្តន៍ការងាររបស់គណ:បញ្ជាការឯកភាពស្រុកប្រចាំខែសីហា និងទិសដៅអនុវត្តន៍ខែកញ្ញា ឆ្នាំ២០២០ដោយមានការចូលរួម អភិបាលរងស្រុក នាយករងរដ្ឋបាល មេឃុំ និងជំទប់ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ផ្នែកឧទ្យានជាតិបូទុមសាគរ ផ្នែករដ្ឋបាលព្រៃឈើ ផ្នែករដ្ឋបាលជលផល  និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ដែលមានរបៀបវាះសំខាន់ៗដូចខាងក្រោមៈ

១. ពិនិត្យ ពិភាក្សា លើសេចក្តីព្រាង របាយការណ៍លទ្ធផលការងារអនុវត្តន៍របស់គណៈបញ្ជាការឯកភពស្រុក ប្រចាំខែសីហា និងទិសដៅខែកញ្ញា

២. សេចក្តីណែនាំរបស់លោកអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ស្តីពីការហាមឈួសឆាយ ហាប់កាប់ព្រៃ នៅក្នុងតំបន់ដីព្រៃហាមឃាត់ រយៈកាលកំពង់តែអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ ស្តីពីការកាត់ឆ្វៀលដីចេញពីតំបន់ធនធានធម្មជាតិ និងគម្របព្រៃឈើ២០០២ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ

៣. ផ្សព្វផ្សាយសេចក្តីណែនាំលេខៈ  ១០/២០ ស.ណ.ន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន នឹងផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋក្នុងរដូវបុណ្យភ្ជុំបិណ្ឌនិងកឋិនទានខាងមុខនេះ

៤. បញ្ហាផ្សេងៗ

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

-----------------------------------

ថ្ងៃអង្គារ ១៤ កើត ខែភទ្របទ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០

ថ្ងៃនេះ ជាថ្ងៃកោរ

September 1, 2020

អត្ថបទទាក់ទង