រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សាលាបឋមសិក្សាហ៊ុនសែនកោះ​ស្តេច​​​ បាន​បេីក​កិច្ច​ប្រជុំ​ពិភាក្សា​ ស្តី​អំពី​ ការបេីកដំណេីរ​ការ​ឡេីង​វិញគ្រឹះ​ស្ថាន​បឋម និងមត្តេយ្យសិក្សា​ក្នុង​ដំណាក់កាល​ទី២

  • 260
  • ដោយ Admin

ថ្ថ្ងៃអង្គារ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ​នឹងថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង​ ៨ព្រឹក លោក​ស្រីឃិត យ៉ាតនាយិកាបឋមសិក្សាហ៊ុនសែនកោះ​ស្តេច​​​ បាន​បេីក​កិច្ច​ប្រជុំ​ពិភាក្សា​ ស្តី​អំពី​ ការបេីកដំណេីរ​ការ​ឡេីង​វិញគ្រឹះ​ស្ថាន​បឋម និងមត្តេយ្យសិក្សា​ក្នុង​ដំណាក់កាល​ទី២​ និងបង្កើតគណៈកម្មការដើម្បីរៀបចំសណ្តាប់​ធ្នាប់​សាលារៀន​ វិធាននានាការពារដល់​លោក​គ្រូ​អ្នកគ្រូ​ ព្រម​ទាំង​សិស្សានុសិស្ស​​ដេីម្បី​​ការ​ពារ​ពី​ជម្ងឺ​ឆ្លង​កូវីដ​១៩​ ដោយ​ការ​ចូលរួម​ពី​ លោក​ សុខ ចេង ប្រធានគណៈកម្មការគ្រប់គ្រងសាលា ​ លោក​មេប៉ុស្តិ៍កោះស្តេច លោកមេភូមិកោះស្តេច លោក​ដួង សាវិន តំណាងមណ្ឌល​សុខភាពស្រុកនិង លោកគ្រូ អ្នកគ្រូទាំងអស់

ជាលទ្ធផល៖លោកមេឃុំ ឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅចំនួន២គ្រឿង
-មណ្ឌលសុខភាពនឹងជួយផ្តល់ជាអាល់កុលសម្រាប់កុមារប្រើប្រាស់នៅក្នុងសាលារៀនផងដែរ ប្រភព យ៉ាង រិទ្ធីរ៉ា

អត្ថបទទាក់ទង