រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះធ្វើការផ្សព្វផ្សាយអប់រំ ណែនាំ ពីវិធានការ ការពារ និងព្យាបាលជំងឺ គោ ក្របី

  • 130
  • ដោយ Admin

ថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០

លោក ខៀវ កានិត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល និងលោកប្រធានភូមិនេសាទ ឃុំជ្រោយស្វាយ បានចុះធ្វើការផ្សព្វផ្សាយអប់រំ ណែនាំ ពីវិធានការ ការពារនិងព្យាបាលជំងឺ គោ ក្របី ដោយយោងទៅលើស្ថានភាពសុខភាពសត្វ និងការរាយការណ៍ពីលោកមេភូមិ និងម្ចាស់សត្វថាពុំមានករណីគោ ក្របី ឈឺ និងម៉្យាងទៀតក្នុងភូមិមានចំនួនតិចតួចផង បានសំណូមពរឲ្យការិយាល័យជំនាញធ្វើការចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺអុតក្តាម ដល់ គោ ក្របី ជូនប្រជាពលរដ្ឋ។

១.លទ្ធផល៖

ក. ក្រុមការងារចាក់បានចំនួន ១៦ក្បាល (ក្របី) ស្មើនឹង ០៦ម្ចាស់ ដើម្បីទប់ស្កាត់ការរីករាលដាល ចូលក្នុងភូមិ។

ខ. ចំពោះព័ត៌មានថ្ងៃនេះ ករណីឈឺស្លាប់ គោ ក្របី នៅក្នុងឃុំ ពុំមានឡើយ។

គ. ពិនិត្យស្ថានភាពទូទៅ គឺគោ ក្របី របស់កសិករ បានជាសះស្បើយ ពី៧០-៨០%។

២.បញ្ហាប្រឈម៖

ក. កសិករចិញ្ចឹមសត្វព្រលែង

ខ. កសិករប្រមូលសត្វ គោ ក្របី មកចាក់ថ្នាំការពារបានតិចតួច។

៣.ទិសដៅបន្តស

ក. ណែនាំឲ្យពេទ្យសត្វប្រចាំស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ បន្តការតាមដានពីស្ថានភាពសុខភាពសត្វ និងបន្តការព្យាបាល គោ ក្របី ដែលនៅសេសសល់

ខ. ណែនាំឲ្យពេទ្យសត្វប្រចាំស្រុក បន្តការផ្តល់ប្រឹក្សាយោបល់ដល់ភ្នាក់ងារសុខភាពសត្វភូមិ និងម្ចាស់សត្វក្នុងការទប់ស្កាត់ និងព្យាបាលជំងឺឆ្លងសត្វ។     

ប្រភាព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង