រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារជួសជុលខួប និងការងារថែទាំប្រចាំ

  • 215
  • ដោយ Admin

សកម្មភាពបន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងដូចខាងក្រោម ៖

១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពស្រោចកៅស៊ូ CRS2 រួចបាចថ្ម១២មម លើស្នាមប្រេះស្រកានាគ ត្រង់គ.ម ០២+០០០ , គ.ម ០៥+០០០ និង គ.ម ៣២+០០០

២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ គ.ម ៧៥+៥០០

៣. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាព កៀ កិនបង្ហាប់ ថ្មម៉ិច កន្លែងដែលខូចខាតដោយទឹកភ្លៀង ត្រង់គ.ម ៧៥+៥០០ - គ.ម ៧៦+០០០

៤. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ គ.ម ១២៨+២០០

៥. បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពចាក់បេតុងសសៃដែក លើកំណាត់ទី៧ ចន្លោះគ.ម ១៥៥+០៤៨ - គ.ម ១៥៥+០៩៨ ។

សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕

អត្ថបទទាក់ទង