រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកវគ្គបណ្ដុះបណ្ដាលសុវត្ថិភាព នៃការប្រើប្រាស់ថ្នាំកសិកម្ម

  • 81
  • ដោយ Admin

ថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០

លោក ហូង  ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និង  ផលិតភាពកសិកម្ម និងមន្រ្តីការិយាល័យធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកស្រែអំបិល រួមសហការជាមួយអង្គការសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានបើកវគ្គបណ្ដុះបណ្ដាលសុវត្ថិភាព នៃការប្រើប្រាស់ថ្នាំកសិកម្ម មានអ្នកចូលរួមសរុប ២៣នាក់ ស្រី ១១នាក់ នៅភូមិជ្រោយ ឃុំបឹងព្រាវ មានអ្នកចូលរួមសរុប ០៥នាក់ ស្រី ០១នាក់ នៅភូមិជ្រោយស្វាយកើត ឃុំជ្រោយស្វាយ មានអ្នកចូលរួមសរុប ២១នាក់ ស្រី ០៩នាក់ នៅភូមិបាក់អង្រុត មានអ្នកចូលរួមសរុប ២៣នាក់ ស្រី ១២នាក់ ឃុំដងពែង ស្រុកស្រែអំបិល។

ប្រភាព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង