រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង៖ ក្រោមការចង្អុលបង្ហាញរបស់លោកប្រធានមន្ទីរបានចាត់លោក អ៊ុង ភាព អនុប្រធានមន្ទីរ ដឹកនាំក្រុមការងារ ស.ស.យ.ក វិស័យសង្គមកិច្ច ដើម្បីចូលរួមបុណ្យសពលោកយាយ ស៊ុំ ផុន អាយុ ៦៩ឆ្នាំ ជាសមាជិកសមាគមមនុស្សចាស់ ។

  • 138
  • ដោយ Admin

កោះកុង,ថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទីព្រឹក លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់លោក អ៊ុង ភាព អនុប្រធានមន្ទីរ ដឹកនាំក្រុមការងារ ស.ស.យ.ក វិស័យសង្គមកិច្ច ចំនួន ០៨រូប ស្រី ០៤រូប និងអាជ្ញាធរសង្កាត់ស្មាច់មានជ័យ ចំនួន ០២រូប ដើម្បីចូលរួមពិធីបុណ្យសពលោកយាយ ស៊ុំ ផុន អាយុ៦៩ឆ្នាំ ជាសមាជិកសមាគមមនុស្សចាស់ ស្ថិតនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដោយមន្ទីរ និងក្រុមការងារ ស.ស.យ.ក វិស័យសង្គមកិច្ច បានចូលបច្ច័យជាថវិកាចំនួន ២០០,០០០រៀល និងអង្ករចំនួន ២៥គីឡូក្រាម និងថវិកាពីសមាគមមនុស្សចាស់ចំនួន១០២,០០០រៀល ។

អត្ថបទទាក់ទង