រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ករណីប្រជាពលរដ្ឋនៅឃុំទួលគគីរ ដើរផ្តិតមេដៃប្រជាពលរដ្ឋ ដោយសំអាងថាយកទៅធ្វើប័ណ្ណសមធម៌ជូន ដោយគ្មានសុំការអនុញ្ញាត

  • 100
  • ដោយ Admin

ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី " ករណីប្រជាពលរដ្ឋនៅឃុំទួលគគីរ ឈ្មោះ ប៉ាន ហឿន និងប្តីឈ្មោះ សែង ច័ន្ទឈ្នះ ដើរផ្តិតមេដៃប្រជាពលរដ្ឋ ដោយសំអាងថាយកទៅធ្វើប័ណ្ណសមធម៌ជូន " ដោយគ្មានសុំការអនុញ្ញាតពីអាជ្ញាធរឃុំ ភូមិ ។
*ករណីនេះ ទាំងពីរនាក់ប្តីប្រពន្ធ បានទទួលកំហុស និងសុំការអាធ្យាស្រ័យពីអាជ្ញាធរឃុំ ភូមិ និងសន្យាមិនប្រព្រឹត្តិដូចនេះទៀតឡើយ ក្នុងករណីប្រព្រឹត្តិកំហុសជាលើកទី២ និងព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

អត្ថបទទាក់ទង