រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ច​ប្រជុំ​ពិភាក្សា​រៀបចំ​ផែនការ​ ការ​ពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់​ធ្នាប់​សាធារណៈ​ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល២០២០

  • 81
  • ដោយ Admin

លោក​ សំឃិត​ វៀត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការ ការ​ពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់​ធ្នាប់​សាធារណៈ​ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល២០២០ ដោយមានការអញ្ជេីញចូលរួមពីសំណាក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកោះកុង​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ លោក​នាយក​រដ្ឋបាល​សាលា​ខេត្ត​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួនទៀត​។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ​ លោក​អភិបាល​រង​ខេត្ត​ បានមានប្រសាសន៍ថា​ ដេីម្បីការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់​ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរជាតិ​ និង​អន្តរជាតិ​ក្នុង​ឱកាស​ថ្ងៃ​ថ្ងៃឆ្លងឆ្នាំសកល២០២០ ខាង​មុខ​នេះ​ ស្នើ​សុំ​សមាជិក​អង្គប្រជុំទាំងអស់ចូលរួមពិនិត្យ​ និងកែសម្រួល​បន្ថែម​លេីខ្លឹមសារ​ នៃសេចក្តីណែនាំ ដែលក្រុមការងារបានរៀបចំឡេីង ជាពិសេស​សូម​ចូលរួម​លើក​យោបល់​អំពីផែនការការពារឱ្យបានល្អិតល្អន់​ មុន​នឹង​ដាក់​ជូន​លោកជំទាវ​អភិបាល​ខេត្ត​ ចុះហត្ថលេខា​ និងនិងយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង