រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

វគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក (អ៉ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ជូនអភិបាល នៃគណៈអភិបាលស្រុក និងអធិការដ្ឋាននគរបាលស្រុកកោះកុង

  • 151
  • ដោយ Admin

លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្ត និងជាប្រធានក្រុមមន្ត្រីព័ត៌មានវិទ្យាខេត្ត និងលោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញដឹកនាំ សម្របសម្រួល វគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក(អ៉ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ជូនអភិបាល នៃគណៈអភិបាលស្រុក និងអធិការដ្ឋាននគរបាលស្រុកកោះកុង។

គោលបំណង នៃវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក(អ៉ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ជូនអភិបាល នៃគណៈអភិបាលស្រុក និងថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលស្រុក និងបុស្តិ៍រដ្ឋបាលឃុំ នៅមូលដ្ឋាន សំដៅធានាបង្កើតឱ្យបាននូវក្រុមការងារគ្រប់គ្រងប្រើប្រាស់ និងប្រមូលមតិ យោបល់ លើទំព័រហ្វេសបុក របស់អភិបាល នៃគណៈអភិបាលស្រុក អធិការនគរបាលស្រុក និងចងក្រងក្រុមការងារតេលេក្រាមសម្រាប់ បូកសរុបរបាយការណ៍ ដើម្បីរាយការណ៍ជូន ក្រសួងមហាផ្ទៃ ឱ្យបានទាន់ពេលវេលា។
ទន្ទឹមនេះផងដែរ រដ្ឋបាលស្រុក បានបង្ហាញវឌ្ឍនភាពការងារ បញ្ហាប្រឈម ដែលបានអនុវត្តនាពេលកន្លងមក និងផែនការសម្រាប់អនុវត្តបន្ត។

ក្រុមការងារ បានសម្របសម្រួល ក្នុងការកែសម្រួលគេហទំព័ររដ្ឋបាលស្រុកកោះកុង និងហ្វេសប៊ុក របស់លោកអភិបាលស្រុកកោះកុង ហ្វេសប៊ុករដ្ឋបាលស្រុកកោះកុង ព្រមទាំងហ្វេសប៊ុកអធិការដ្ឋាននគរបាលស្រុកកោះកុង៕

អត្ថបទទាក់ទង