នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ និងមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងអង្គការម្លប់ព្រហ្មវិហារធម៌ស្រុកស្រែអំបិល ចុះសួរសុកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ០៨គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះចំនួន ៨ខ្នង របេីកស័ង្កសី ៥៩សន្លឹក និងទ្រេតសសរផ្ទះ ១ខ្នង ស្ថិតនៅភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ គ្រឿងឧបភោគបរិភោគទាំងនោះ រួមមាន អង្ករ ២០គ.ក្រ មី០១កេស ទឹកត្រី០៣ដប ប្រេងឆា ០៣ដប ទឹកស៊ីអ៊ីវ ០៣ដប ភួយ០១ ឆ្នាំង០១ កន្ទេល០១ ធុងចម្រោះទឹក០១ តង់០១ វែកបាយ កាទឹក និងទទួលបានស័ង្កសីទៅតាមស្ថានភាពខូចខាតជាក់ស្ដែង។ ក្នុងនោះដែរ ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល បានឧត្ថម្ភបច្ច័យក្នុងមួយគ្រួសារចំនួន ៥០,០០០រៀល និងក្រុមការងារសាខាកាកបាទក្រហមឃុំដងពែងឧត្ថម្ភថវិកាក្នុងមួយគ្រួសារចំនួន ៤០,០០០រៀល។
ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ និងមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងអង្គការម្លប់ព្រហ្មវិហារធម៌ស្រុកស្រែអំបិល ចុះសួរសុកទុក្ខ ប្រជាពលរដ្ឋ ចំនួន ០៨គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់
- 114
- ដោយ Admin
អត្ថបទទាក់ទង
-
មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។ប្រភព : មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
- 114
- ដោយ Admin
-
មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។ប្រភព : មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
- 114
- ដោយ Admin
-
ទឹកធ្លាក់ដំណាក់ក្បូន
- 114
- ដោយ Admin
-
រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក(អ៉ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ជូនអភិបាល នៃគណៈអភិបាលស្រុក និងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល
- 114
- ដោយ Admin
-
សកម្មភាពល្បាតរបស់មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរនៃមន្ទីរបរិស្ថានខេត្តកោះកុង
- 114
- ដោយ Admin
-
រដ្ឋបាលសង្កាត់ស្ទឹងវែងបានចុះសម្ភាសគ្រួសារក្រីក្រ តាមនិតិវីធីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅទីជនបទ ជុំទី១៤ ឆ្នាំ២០២០
- 114
- ដោយ Admin
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំសប្តាហ៍ និងទិសដៅការងារអនុវត្តបន្ត របស់ប្រតិបត្តិការសឹករងកោះកុង
- 114
- ដោយ Admin
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារថែទាំ និងជួសជុល
- 114
- ដោយ Admin
-
សកម្មភាពល្បាតរបស់មន្ត្រីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃតាតៃនៃមន្ទីរបរិស្ថានខេត្តកោះកុង
- 114
- ដោយ Admin
-
លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុងអាមេ ០១ខ្សែ
- 114
- ដោយ Admin