រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ព្រិវត្តិ លៀវគូន និងសមត្ថកិច្ចថៃ ព្រមទាំងក្រុមគ្រូពេទ្យ នូវទឹកចិត្តមនុស្សធម៌ ក្នុងការជួយសង្គ្រោះអាយុជីវិតក្មេងរងគ្រោះ

  • 526
  • ដោយ Admin

កាលពីរសៀលម៉ោង ៤.០០នាទី ថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ មានករណីកូនជនជាតិខ្មែរម្នាក់ឈ្មោះ ថៃ ឆ ភេទប្រុស អាយុ ៣ឆ្នាំ ៤ខែ បានលង់ទឹកសមុទ្រ និងត្រូវបានជួយសង្គ្រោះឱ្យរស់រានមានជីវិតទាន់ពេលវេលា នៅចំណុចសមុទ្រហាតឡេក ស្ថិតនៅភូមិហាតឡេក ឃុំហាតឡេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ព្រះរាជាណាចក្រថៃឡង់ដ៏ ដោយបានជួយសង្គ្រោះពីសំណាក់ លោកចក្របាទោ លៀវគូន ប្រាក់រិវត្តិ ជាគ្រូពេទ្យ នៃអង្គភាពកងបញ្ជាការនាវិកពិសេសលេខ ១៨២ និងកងបញ្ជាការដ្ឋានការេពារព្រំដែនច័ន្ទបុរី-ត្រាត។
រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ព្រិវត្តិ លៀវគូន និងសមត្ថកិច្ចថៃ ព្រមទាំងក្រុមគ្រូពេទ្យ នូវទឹកចិត្តមនុស្សធម៌ ក្នុងការជួយសង្គ្រោះអាយុជីវិតក្មេងរងគ្រោះ ឱ្យរស់រានមានជីវិតផុតពីសេចក្តីស្លាប់៕

អត្ថបទទាក់ទង