រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកស្រី សុង រំដេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក ចុះផ្សព្វផ្សាយស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងការការពារអនាម័យ និងជំងឺកូវីដ១៩

  • 93
  • ដោយ Admin

ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកស្រី សុង រំដេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកមណ្ឌលសីមា បានសហការមួយមន្ទីរកិច្ចការនារីខេត្ត ចុះផ្សព្វផ្សាយដល់យុវវ័យ ស្តីពីការទប់ស្កាត់អំពើហឹង្សា ក្នុងគ្រួសារ និងការការពារអនាម័យការពារជំងឺកូវីដ១៩ នៅសាលាឆាន់វត្តនិគ្រោធារាម (ហៅវត្តចាំយាម) និងបានបន្តចុះផ្សាយដល់យុវវ័យ ស្ដីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងការពារអនាម័យជំងឺកូវីដ១៩ នៅវត្តមណ្ឌលសីមារាម (ហៅវត្តនាងកុក) ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង