រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាករណីប្រជាពលរដ្ឋចូលកាន់កាប់ដីមានបណ្ណកម្មសិទ្ធិរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

  • 80
  • ដោយ Admin

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាករណីប្រជាពលរដ្ឋចូលកាន់កាប់ដីមានបណ្ណកម្មសិទ្ធិរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ​ចុះពិនិត្យ ស្រាវជ្រាវ​ទីតាំងដីដែលប្រជាពលរដ្ឋបានចូលកាន់កាប់​លើទីតាំងដីមានបណ្ណកម្មសិទ្ធិ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានដឹកនាំសមាជិកក្រុមការងារ​ ដើម្បីប្រជុំពិភាក្សារកដំណោះស្រាយលើករណីប្រជាពលរដ្ឋ​ចូលកាន់កាប់ដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ A1 ០៩១៣ និងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថលេខ A1 កក១៧២៩ ដែលគ្រប់គ្រងដោយ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង​។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមដូចជា ព្រះរាជអាជ្ញារង​នៃសាលាដំបូងខេត្តកោះកុង នាយកទីចាត់ការអន្តរវិស័យ លោកប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាង​មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលរងក្រុងខេមរភូមិន្ទ ប្រធានការិយាល័យភូមិបាលក្រុងខេមរភូមិន្ទ ចៅសង្កាត់ស្មាច់មានជ័យ និងអ្នកពាក់ព័ន្ធ។
ពាក់ព័ន្ធនឹង​ទីតាំង​ដីខាងលើនេះ ក្រុមការងារ​ខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្តកោះកុង​​បានចុះស្រង់ទិន្នន័យ​ជាក់ស្តែង​ឃើញថា ក្នុងទីតាំងដីនោះមាន​ចំនួន ១៥២ក្បាលដី និងផ្ទះចំនួន ៧០ខ្នង។
ក្នុងកិច្ចប្រជុំនេះ គឺលោក សុខ សុទ្ធី អភិបាលរង​ខេត្ត បានណែនាំឱ្យ៖
១-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើរបាយការណ៍លម្អិត​ពាក់ព័ន្ធនឹងចំនួនគ្រួសារ ទំហំ ក្បាលដី ផ្ទះ របស់ប្រជាពលរដ្ឋ​ក្នុងទីតាំងដីនេះ
២-មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរង់ចាំ​ឱ្យមានការដោះស្រាយបញ្ហា​រួចរាល់​នូវទីតាំង​ដីខាងលើនេះសិន ទើបអាច​ចេញបណ្ណកម្មសិទ្ធិ​បាន
៣-អាជ្ញាធរមូលដ្ឋាន ចេញលិខិត​ផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដីមានទំនាស់ខាងលើ ត្រូវរក្សា​នូវស្ថានភាពដើម ​ដោយមិនឱ្យមានការសាង់សង់​ រុះរើអ្វីឡើយ រហូតទាល់តែមានដំណោះស្រាយ​​៕

អត្ថបទទាក់ទង