រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

អបអរសាទរយ៉ាងកក់ក្ដៅ ជាទីបំផុត ក្នុងឱកាសថ្ងៃខួបកំណើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គំរប់ ៦៦ ឈានចូល ៦៧ឆ្នាំ (១៥ ធ្នូ ១៩៥៤ – ១៥ ធ្នូ ២០២០)

  • 63
  • ដោយ Admin

សាខា កក្រក ខេត្តកោះកុង ៖ គណៈកិត្តិយស សាខា /អនុសខា គណៈកម្មាធិការសាខា/អនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្រុមប្រិតិបត្តិសាខា អនុសាខា ក្រុមកាកបាទក្រហមឃុំ /សង្កាត់ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមខេត្ត សូមអនុញ្ញាតចូលរួម សំដែងនូវមនោសញ្ចេតនា អបអរសាទរយ៉ាងកក់ក្ដៅ ជាទីបំផុត ក្នុងឱកាសថ្ងៃខួបកំណើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គំរប់ ៦៦ ឈានចូល ៦៧ឆ្នាំ (១៥ ធ្នូ ១៩៥៤ - ១៥ ធ្នូ ២០២០) ។

ក្នុងឱកាសដ៏ថ្លៃថ្លា និងវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ធទាំងឡាយក្នុងលោលជួយបីបាច់រក្សា សម្ដេចព្រឹទ្ធបណ្ឌិត ប្រធាន សូមមានសុខភាបល្អបរិបូណ៌ ពន្លានុភាពមាំមួន ប្រជ្ញាវាងវៃ ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឆ្ពោះទៅកាន់ភាពល្បីល្បាញគ្រប់ទិសទី។

ក្នុងទិវាដ៏នក្ខត្តឬក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមសំដែងនូវការគោរព ដ៏ស្មោះអស់ពីដួងចិត្តចំពោះវីរភាព និងការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការបំពេញតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា សម្ដេចព្រឹទ្ធបណ្ឌិតប្រធាន បានដឹកនាំកាកបាទក្រហមកម្ពុជា សម្រចបានជោគជ័យដ៏ត្រចេះត្រចង់ ក្នុងបុព្វហេតុមនុស្សធម៌ជួយដោះស្រាយទុក្ខលំបាក ដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយធម្មជាតិ និងគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ជនចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ចនពិការ ង្នកជំងឺអេដស៍ ស្ដ្រី និងកុមារ ដោយមិនរើសអើង ដេលកន្លងមកសម្ដេចទទួលបាននូវការគាំទ្រយ៉ាងធំធេងទាំងថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ។

ជាថ្មីម្ដងទៀតតាំងនាមថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ទាំងមូល សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ព្រមទាំង បុត្រា បុត្រី បុត្រប្រសារ ចៅប្រុស ចៅស្រី បានជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង